ក្រៅពីគ្រាប់ចន្ទីដែលអាចញាំបាន

ប្រេងសំបកស្វាយចន្ទី – Cashew Nut Shell Liquid (CNSL) វាមានសារធាតុចំហេះ ខាប់ រអិល និង អាស៊ីត ដែលមានអត្ថប្រយោជន៍ជាច្រើនដូចជា ៖
– ជំនួសប្រេងឥន្ធនៈបាន (CNSL) អាចច្នៃជាឥន្ធនៈជីវៈសាស្រ្តសម្រាប់ប្រើក្នុងម៉ាស៊ីនកំដៅ និងម៉ាស៊ីនភ្លើងដែលចំហេះរបស់វាទាបជាងប្រេងម៉ាស៊ុតបន្តិច ប៉ុន្តែមិនបំភាយឧស្ម័នកាបូនិក។
– ជាសម្ភារៈប្រើក្នុងវិស័យឧស្សាហកម្មដូចជាផលិតផលថ្នាំលាបផ្ទះ និងគ្រឿងសង្ហារឹង ប្រេងរំអិលម៉ាស៊ីន និងហ្វ្រាំង ជ័រប្លាស្ទិក និងអាចច្នៃជាប្រេងរំអិលឧបករណ៍ប្រើប្រាស់ជាច្រើនទៀត។

– ជាចំណីសត្វ (CNSL) គេអាចប្រើប្រាស់ជាធាតុផ្សំក្នុងចំណីសត្វ ជាពិសេសប្រភេទសត្វបក្សី (មាន់ ទា ក្ងាន) និងជ្រូក។
– ប្រេងចន្ទីអាចច្នៃជាគ្រឿងផ្សំគីមីជីវក្នុងវិស័យឧស្សាហកម្មគីមី ថ្នាំពេទ្យ (Anti-oxidants) ចំណីអាហារ និងបំលែងជាជី ឬថ្នាំបណ្តេញសត្វល្អិត និងជំងឺក្នុងវិស័យកសិកម្មផងដែរ។

កំទេចសំបកស្វាយចន្ទី- Cashew nut Shell Extract (CNSE)
– សំបកគ្រាប់ស្វាយចន្ទីអាចប្រើប្រាស់ជាប្រភពថាមពល (Biomass fuel) សម្រាប់ផ្គត់ផ្គង់ថាមពលក្នុងផ្ទះ និងរោងចក្រ។
– សំបកគ្រាប់ស្វាយចន្ទីអាចច្នៃជាជីសរីរាង្គ (Biochar) ដែលសំបូរទៅដោយសារធាតុចិញ្ចឹម (ប៉ូតាស្យូម កាលស្យូម និងមាញ៉េស្យូម) ដែលជួយដំណាំក្នុងវគ្គផ្កាផ្លែរ។
ផ្លែចន្ទីនិងទឹកដម- Cashew apple and juice

– សាច់ផ្លែយកទៅធ្វើចំណីសត្វ
– ទឹកដមយកទៅធ្វើស្រាខ្លាំងដែលមានតម្លៃខ្ពស់ (Feni Goah) និង ទឹកខ្មេះ
– ទឹកដមអាចផលិតជាស្ករ ដូចស្ករត្នោត ដូង និងអំពៅ ប៉ុន្តែកម្រិតជាតិស្ករតិចជាង។

សូមគូសបញ្ជាក់ផងដែរថា គ្រាប់ឆៅ ១០០%
– អាចផលិតគ្រាប់ដែលហូបបាន ២៥%
– សំបកដែលអាចគៀបប្រេងបាន ៧៥%
– ប្រេងពីសំបក CNSL 20%
– សំណល់ចុងក្រោយ CSNE ៦០%
១តោនគ្រាប់ឆៅ ប្រមូលបានពី ៥តោនផ្លែ
គ្រាប់ឆៅ (តម្លៃចន្លោះ ១៥០០ដុល្លា ទៅ ១៨០០ដុល្លា ក្នុង១តោន)
– គ្រាប់ដែលហូបបាន តម្លៃចន្លោះ ៦ ៥០០ដុល្លា ទៅ ៨ ៥០០ដុល្លា ក្នុង១តោន
– សំបកដែលអាចគៀបប្រេង តម្លៃចន្លោះ ៥០ដុល្លា ទៅ ៨០ដុល្លា ក្នុង១តោន
– ប្រេងពីសំបកអាចផលិតបានជាប្រេង និងគ្រឿងសម្អាង តម្លៃតាមតម្លៃប្រេងឬគ្រឿងសម្អាង
– សំណល់ចុងក្រោយ (យកធ្វើធ្យូងឧស្សាហកម្មនិងជីសរីរាង្គ) តម្លៃចន្លោះ ៦០ដុល្លា ដល់២០០ដុល្លា

