អំពីយើង
សេចក្តីផ្តើម
សហគ្រាស ដ្យាយអិន ឃែស៊ូ គឺជាសហគ្រាសកសិកម្មឈានមុខគេ ដែលមានឯកទេសក្នុងការដាំដុះ ដំណើរការ និងចែកចាយគ្រាប់ស្វាយចន្ទីដែលមានគុណភាពខ្ពស់នៅទូទាំងពិភពលោក។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះឧត្តមភាព និរន្តរភាព និងការច្នៃប្រឌិត ក្រុមហ៊ុនបានលេចចេញជាដៃគូដែលអាចទុកចិត្តបានសម្រាប់ផលិតផលគ្រាប់ស្វាយចន្ទីលំដាប់ខ្ពស់នៅលើពិភពលោក។
ចក្ខុវិស័យ
ប្រមូលទិញ ហាលសម្ងួត កែច្នៃគ្រាប់ស្វាយចន្ទី សម្រាប់ផ្គត់ផ្គង់រោងចក្រ សិប្បកម្មក្នុងស្រុក និងបរទេស ដើម្បីលើកស្ទួយជីវភាពប្រជាកសិករ ស្របតាមគោលនយោបាយជាតិស្ដីពីស្វាយចន្ទី របស់រាជរដ្ឋាភិបាលកម្ពុជា ។
បេសកកម្ម
- ធានាការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ទាំងបរិមាណ និងគុណភាពដើម្បីបំពេញតម្រូវការរបស់រោងចក្រ សិប្បកម្ម ក្នុង និងក្រៅប្រទេស
- បណ្ដុះបណ្ដាលក្រុមកសិករ សហគមន៍ ដៃគូរសហការ ឱ្យទទួលបាននូវចំណេះដឹង និងជំនាញបច្ចេកទេស ដើម្បីអភិវឌ្ឍន៍វិស័យស្វាយចន្ទីឱ្យមានភាពធន និងបម្រែបម្រួលអាកាសធាតុ ធានានូវការផលិតគ្រាប់ស្វាយចន្ទីបានទិន្នផលខ្ពស់ និងប្រកបដោយគុណភាព
- ជួយកសិករ សហគមន៍ ដៃគូរសហការក្នុងចង្វាក់ផលិតកម្មស្វាយចន្ទីដោយកាត់បន្ថយថ្លៃដើមផលិតឱ្យនៅទាប បង្កើនប្រាក់ចំណេញតាមរយៈការប្រើប្រាស់ជី ថ្នាំកសិកម្មសមស្របតាមបច្ចេកទេស និងមានប្រសិទ្ធិភាពខ្ពស់
- ធ្វើកិច្ចសន្យាផលិតកម្មកសិកម្មជាមួយក្រុមកសិករ សហគមន៍ ដៃគូរសហការ ដើម្បីទទួលបានភាពទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ ធានានូវនិរន្តភាពនៃការផ្គត់ផ្គង់ផលិតផលគ្រាប់ស្វាយចន្ទី។
បាវចនារបស់យើង
ស្មោះត្រង់ គុណធម៌ សីលធម៌ សុជីវធម៌ និងវិជ្ជាជីវ
គុណតម្លៃស្នូល
GC ជាដៃគូរដ៏រឹងមាំ របស់លោកអ្នក !
- គុណភាព៖ ឧត្តមភាពគ្រប់ជំហាននៃខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី។
- និរន្តរភាព៖ ការធ្វើកសិកម្មប្រកបដោយក្រមសីលធម៌ និងដំណើរការផលិតកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន។
- ការបង្កើតថ្មី៖ ការទទួលយកបច្ចេកវិទ្យាទំនើបៗសម្រាប់កែលម្អគុណភាពផលិតផល។
- កិច្ចសហការ៖ ការកសាងភាពជាដៃគូយូរអង្វែងជាមួយភាគីពាក់ព័ន្ធនានា។
ក្រុមការងារ
ហេង លីនណា
លោកស្រី ហេង លីនណា ជានាយិកាប្រតិបត្តិ និងជាស្ថាបនិកសហគ្រាស ដ្យាយអ៊ិន ឃែស៊ូ អេនធើប្រាយ លោកស្រី ជាអ្នកដឹកនាំប្រកបដោយសក្ដានុពល ក្រោមការដឹកនាំរបស់លោកស្រី ក្រុមហ៊ុនមានការរីកចម្រើនយ៉ាងឆាប់រហ័សហើយបានក្លាយជាអ្នកដឹកនាំឆ្នើមក្នុងវិស័យរបស់ខ្លួន ។ លោកស្រី ហេង លីនណា ត្រូវបានគេស្គាល់ដោយសាររូបគាត់ ជាបុគ្គលដែលមានទស្សនៈវិស័យវែងឆ្ងាយ មានភាពច្នៃប្រឌិត និងសមត្ថភាពក្នុងការបង្កើត និងដឹកនាំក្រុមទៅរកភាពជោគជ័យ។
ហាក់ ង៉ាន់រចនា
លោកស្រី ហាក់ ង៉ាន់រចនា ទទួលខុសត្រូវលើប្រតិបត្តិការប្រចាំថ្ងៃ រក្សាបាននូវនិរន្តភាពអាជីវកម្មដោយរលូនការផ្ដល់សិទ្ធិដល់បុគ្គលិកធានានូវប្រតិបត្តិការអនុលោមតាមស្ដង់ដារសុខភាព/សុវត្ថិភាព ជាអ្នកដឹកនាំផ្នែករដ្ឋបាល ជួយបង្កើតយុទ្ធសាស្រ្តរយៈពេលវែង តាមដានគោលដៅហិរញ្ញវត្ថុ និងទិន្នន័យដែលបានរៀបចំសម្រាប់ការធ្វើផែនការប្រចាំឆ្នាំសម្រាប់ក្រុមហ៊ុន។
ប៊ួយ អាយ
លោកស្រី ប៊ួយ អាយ ទទួលខុសត្រូវលើប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រតិបត្តិករ ដើម្បីតម្រឹមការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុជាមួយនឹងគោលដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន។
ទីប្រឹក្សា
Mr. Siveun Nhak
Mr. Nhak Siveun has extensive experience in policy development and the underlying national framework related to climate change. His experience extends within several sectors including food system, climate change, deforestation free commodity in cashew nut, livelihood, training for more than 12 years. He has direct experiences with many assignments related to the develop M&E framework, training curriculum for Climate Smart Agriculture, Project evaluation, Impact evaluation, value chain study in various sectors. His commitment and working ethics made him an innovative and quality focus person.
Mr. Sareth Heng
Mr. Heng Sareth has experience in enhancing the agricultural value chain throughout Cambodia, food security and nutrition improvement, business linkage for small and medium enterprises, and agricultural cooperatives. He used to work for Accelerating Inclusive Market for Smallholder Farmer (AIMS), that contribute to apply innovation practices to remove the business bottleneck that affects smallholder farmers. These practices include the use of new technology, new business models, and new services and products. I am skilled at facilitating multi-stakeholder consultation processes, value chain upgrading workshops and training, private sector development promotion, multi-stakeholder consultation platforms, and building the capacity of stakeholders through advisory skills.
